| ហេតុអ្វីត្រូវធ្វើអត្តឃាដ | យាយីព្យាបាទជីវិតឯង | ។ ។ ។ |
| នទុក្ខមានព្រួយមានចំបែង | ម្តេចមិនប្រឹងប្រែងងើបដោះស្រាយ? | |
| ខឹងខកស្រកខ្លាំងកម្លាំងចិត្ត | ម៉្តេចស្លេះជីវិតមិនសោកស្តាយ | |
| ស្លាប់ហើយលែងវិលយល់សប្បាយ | ស្តាយភ្លេចផ្លូវស្រាយទៅរកភ្លឺ | |
| ងាប់ដោយអត្តឃាដខ្មាស់គេណាស់ | ផ្តេសផ្តាសត្បិតយើងលង់ជំងឺ | |
| គិតខ្លៅផ្លូវខ្លីឥតពន្លឺ | អត្តឃាដបញ្ឈឺឈឺនរណា? | |
| អ្នកស្លាប់មានឈ្មោះជាអ្នកចាញ់ | មិនខំប្រឹងប្រែងស្រាយបញ្ហា | |
| បណ្តោយខ្លួនលង់ទុក្ខទោសា | យកតែមោហាជាត្រីមុខ | |
| សិនបានសំរន់ចិត្តកំរោល | ប្រមើលឧបាយដោះស្រាយទុក្ខ | |
| សំរាលវិបត្តិឆ្លងអពមុខ | ម៉្លេះសមយើងសុខព្រោះពិចារណ៍ |
Subscribe to:
Post Comments (Atom)

0 comments
Post a Comment